សែនចងដៃភ្ជាប់ពាក្យខ្ញុំបាទ

សូមប្រគេនពរនិងជូនពរ ព្រះសង្ឃការពារព្រៃឈើនិងសត្វព្រៃJungle Guard Monks ព្រះតេជគុណ ប៊ុន សាលួត Venerable BUN SALUTH ដែលជាព្រះប្រធានព្រៃសង្ឃសហគមន៍រុក្ខាវ័ន ជាព្រះមេគណខេត្តឧត្តរមានជ័យ ជាព្រះគ្រូវិសុទ្ធិមេត្តា ព្រះរាជាគណ:ថ្នាក់កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា ជាម្ចាស់ពានរង្វាន់ពិភពលោកផ្នែកអ្នកការពារព្រៃឈើដ៏ឆ្នើមតំណាងតំបន់អាស៊ីប៉ាស៊ីហ្វីក ឆ្នាំ២០១០ ពីទីក្រុងញូយ៉ក សហរដ្ឋអាមេរីក Equarter Prize,New York,USA By UNDP,2010 ដែលព្រះអង្គនិងត្រូវលាចាកសិក្ខាបទ (សឹក) ទៅជាគ្រហស្ថធម្មតាវិញក្នុងថ្ងៃ២៦វិច្ឆិកា២០២០នេះ ក្រោយពេលសាងព្រះផ្នួសបួសជាព្រះសង្ឃទ្រទ្រង់ព្រះពុទ្ធសាសនា៣០ឆ្នាំនិងថែរក្សាការពារព្រៃសង្ឃសហគមន៍រុក្ខាវ័នដែលមានផ្ទៃដីប្រមាណជា ៣០២៥៤ហិចតា ជាប់ស្រុកទាំង៣មាន ស្រុកសំរោង ស្រុកអន្លង់វែង ស្រុកចុងកាល់ អស់រយ:ពេល២០ឆ្នាំ ព្រះអង្គនិងត្រូវអស់និស្ស័យត្រូវលាចាកសិក្ខាបទ (សឹក)។ សូមប្រគេនពរ ព្រះតេជគុណ ប៊ុន សាលួត ឬ អ្នកអន្ទិត ឬ អ្នកបណ្ឌិត ប៊ុន សាលួត ជួបប្រទះតែសេចក្តីសុខចម្រើនកើននូវព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណ: សុខ: ពល: ជោគជ័យក្នុងជីវិតថ្មីក្នុងការងារតរៀងទៅ ! ។ យើងនៅតែចងចាំ ! នៅតែគោរពដឹងគុណ ! នៅតែយកគំរូវីរភាពតាមស្នាមព្រះហស្ថនិងស្នាដៃ វីរ:សង្ឃការពារព្រៃ ប៊ុន សាលួត ! ។ សូមព្រះសង្ឃអ្នកបន្តវេនជំនាន់ក្រោយរួមសាមគ្គីគ្នា ជាមួយសាសនិកបរិស័ទជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេស ចូលរួមថែរក្សាការពារទឹកដីព្រៃព្រឹក្សា សត្វបក្សីបក្សា សត្វម្រឹគីម្រឹគានិងសម្បត្តិធនធានធម្មជាតិនានានៅក្នុងព្រៃសង្ឃសហគមន៍រុក្ខាវ័ននិងនៅក្នុងប្រទេសកម្ពុជាឲ្យបានគង់វង្សតរៀងទៅ ! ដើម្បីជាផ្លូវនាំមកនូវសេចក្តីសុខសន្តិភាព ទាំងមនុស្ស ទាំងសត្វ ទាំងទឹកដីព្រៃឈើ ទាំងសង្គមជាតិសាសនា !